Posts

Showing posts from July, 2017

មូលហេតុដែលអ្នកតែងតែឈឺក្បាលជារៀងរាល់ព្រឹក

Image
ធ្លាប់​ទេ ​គ្រាន់​តែ​ងើប​ពី​គេង​ភ្លាម​ក៏​មាន​អារម្មណ៍​ថា​ឈឺ​ក្បាល​ដោយ​គ្មាន​មូល​ហេតុ​? សម្រាប់​មនុស្ស​ភាគ​ច្រើន​ប្រហែល​គិត​ថា ​បញ្ហា​ដ៏​គួរ​ឱ្យ​ធុញ​ទ្រាន់​មួយ​នេះ​ គឺ​ជា​រឿង​តូច​តាច​ប៉ុន្តែ​អ្នក​ក៏​ពុំ​គួរ​មើល​រំលង​ដែរ​។ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ទាំង​ ៥ ​យ៉ាង​ដែល​នាំ​ឱ្យ​អ្នក​ឈឺ​ក្បាល​ជា​រៀង​រាល់​ព្រឹក​៖ ១. គេង​មិន​គ្រប់​គ្រាន់​៖ មនុស្ស​ទូទៅ​គួរ​គេង​ឱ្យ​បាន ​៧ ​ទៅ ​៨ ​ម៉ោង​ជា​មធ្យម​។ ២. គេង​ច្រើន​ម៉ោងពេក​​៖ ការ​គេង​ចាប់​ពី ​៩ ​ម៉ោង​ឡើង​ទៅ​ក៏​អាច​បង្ក​ឱ្យ​អ្នក​ឈឺ​ក្បាល​ផង​ដែរ​ ព្រោះ​វា​ធ្វើ​ឱ្យ​ដំណើរ​ឈាម​ក្នុង​ខួរ​ក្បាល​ចុះ​ខ្សោយ​។ ៣. ផឹក​គ្រឿង​ស្រវឹង​៖ គ្រឿង​ស្រវឹង​គឺ​ដើម​ហេតុ​ដែល​នាំ​ឱ្យ​ឈាម​ក្នុង​ខួរ​ក្បាល​ដើរ​មិន​បាន​ល្អ​។ ៤. ​ស្រមុក​នៅ​ពេល​គេង​៖ នៅ​ពេល​ដែល​អ្នក​ស្រមុក​មាន​ន័យ​ថា អ្នក​មិន​បាន​ដក​ដង្ហើម​គ្រប់​គ្រាន់​ទេ ​ដូច្នេះ​ហើយ​វា​ធ្វើ​ឱ្យ​អុក​ស៊ីសែន​មិន​អាច​ឆ្លង​កាត់​ទៅ​ខួរ​ក្បាល​បាន​គ្រប់​គ្រាន់​។ ៥. ស្មុគ​ច្រើន​៖ នៅ​ពេល​ដែល​អ្នក​ស្មុគ​ស្មាញ​ច្រើន ​គឺ​ធ្វើ​ឱ្យ​ការ​គេង​មិន​បាន​គ្រប់​គ្រាន់​៕ ប្រភព៖ Kanha ប្រែ​សម្រួល៖ fbgoo.co

ទទួល​ស្គាល់​ទៅ​ថា ពេល​វេលា​កាន់​តែ​យូរ មនោសញ្ចេតនា​កាន់​តែ​សាប​រលាប

Image
នៅ​ពេល​ដែល​មនុស្ស​លែង​ចង់​ព្យាយាម​ហើយ នោះ​រាល់​ពាក្យ​ថា​ស្រលាញ់ ស្បថស្បែ ឬ​រិះគន់​ក៏​ក្លាយ​ជា​គ្មាន​តម្លៃ​ទៀត​ឡើយ។ កាន់​តែ​តោង​ទាម​អនុស្សាវរីយ៍​ក្នុង​អតីតកាល​កាន់​តែ​ឈឺចាប់។ ដូច​ការ​អោប​ដើម​ដំបង​យក្ស​ដែរ សង្ឃឹម​ថា​ថ្ងៃ​មួយ​វា​នឹង​កក់ក្ដៅ​ហើយ​រីក​ផ្កា បើ​ទោះ​បី​ជា​ឈឺ​យ៉ាង​ណា​ក៏​មិន​បោះបង់ ព្រោះ​គិត​ថា​បើ​ជ្រុល​ជា​ឈឺ​ទៅ​ហើយ ទោះ​បី​ជា​ឈឺ​ថែម​ថ្ងៃ​មួយ​ថ្ងៃ​ទៀត​ក៏​មិន​អី​ដែរ។ នៅ​ពេល​ដែល​ផ្កា​ដំបង​យក្ស​រីក​ហើយ ទើប​ដឹង​ថា​ខ្លួន​យើង​របួស​ពេញ​អស់​ហើយ ទើប​លែង​មាន​អារម្មណ៍​មើល​ផ្កា​នោះ​ទៀត ទាំង​ខ្លួន​ធ្លាប់​ព្យាយាម​យ៉ាង​ខ្លាំង​ចំពោះ​វា។ ស្នេហា​វ័យ​ក្មេង ដើម​ឡើយ​គឺ​គ្មាន​អ្វី​ដែល​ហៅ​ថា​ជា​និរន្ត​នោះ​ឡើយ តែ​យុវវ័យ​នៅ​តែ​ជឿ​លើ​វា​អាស្រ័យ​លើ​ការ​សន្យា។ អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ថ្ងៃ​នេះ អ្នក​នឹង​ភ្លេច​នៅ​ថ្ងៃ​អនាគត។ អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ពេល​នេះ ក៏​មិន​ប្រាកដ​ថា​នឹង​នៅ​ជាមួយ​អ្នក​នៅ​ថ្ងៃ​ក្រោយ។ មនោសញ្ចេតនា​គឺ​ជា​រឿង​បច្ចុប្បន្ន តែ​សុភមង្គល​គឺ​ជា​រឿង​វែង​ឆ្ងាយ។ អ្វី​ដែល​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​គឺ​មិន​មែន​មនោសញ្ចេតនា​នៅ​នឹង​មុខ​នោះ​ទេ តែ​ជា​អត្តចរិត​របស់​គេ។ ជ្រើស​រើស​យក​បុរស​ម្ន

មាន​ ៥ ចំណុច​នេះ​​​មាន​ន័យ​ថា​អ្នក​​អាច​រៀប​ការ​​បាន​ហើយ

Image
«រៀបការ​» មិន​មែន​ជា​រឿង​ងាយ​ប៉ុន្មាន​ទេ​ព្រោះ​តែ​វា​មាន​ចំណុច​ច្រើន​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​តែ​ពិចារណា​ឲ្យ​បាន​ដិតដល់។ បើ​ចាំ​បាច់​ ស្រី​ៗ​​គួរ​​សួរ​ខ្លួន​ឯង​ឲ្យ​​ច្បាស់​​ពី​ចំណុច​ខាង​ក្រោម​នេះ​សិន៖ ១. ទុក​ចិត្ត៖ គឺ​ជា​ការ​​ស្មោះ​ស​ចំពោះ​​គ្នា​ទៅ​វិញ​ទៅ​មក​​គ្រប់​ពេល។ មិន​ថា​អ្នក​មាន​ដំណឹង​តូច​ ឬ ធំ​ សប្បាយ​ ឬ កើត​ទុក្ខ​ គាត់​ជា​មនុស្ស​ដែល​អ្នក​នឹក​​ដល់​មុន​គេ។ ២. ​ក្ដី​ស្រឡាញ់​ដ៏​ឥត​លក្ខខ័ណ្ឌ​មួយ៖ ព្រោះ​គាត់​ជា​បុរស​ដែល​​ចាំ​ជួយ​យើង​ទៅ​រក​ភាព​ល្អ​ប្រសើរ និង​នៅ​ជាមួយ​យើង​រាល់​​គ្រា​លំបាក។ ៣. គ្មាន​គំនិត​ចង់​បែក​​៖ ទោះ​បញ្ហា​កើត​ឡើង​ប៉ុណ្ណា​ អ្នក​​តែង​ព្យាយាម​ដោះស្រាយ​ដោយ​មិន​គិត​រឿង​ចង់​បែប​គ្នា​ឡើយ។ ៤. ជីវិត​មាន​លំនឹង​ហើយ៖ គឺ​ជីវិត​អ្នក​ទាំង​ពីរ​តែ​ម្ដង​ដែល​​រឹង​មាំ​គ្រប់​គ្រាន់​ មាន​ការងារ​​​ពិត​ប្រាកដ​ និង​មាន​ចំណូល​គ្រប់​គ្រាន់​អាច​​ចាប់​ដៃ​គ្នា​សាង​​គ្រួសារ​បាន។ ៥. ដឹង​ច្បាស់​ថា​ហេតុ​អ្វី​ចង់​រៀប​ការ៖ វា​មិន​មែន​ជា​ការ​បង្ខំ​ ឬ ការ​ទទួល​បន្ទុក​នោះ​ទេ​ តែ​វា​ជា​ជម្រើស​រវាង​អ្នក​ទាំង​ពីរ។​ នេះ​ហើយ​ជា​ចំណុច​រឹង​មាំ​នៃ​ស្នេហា​​របស់​អ្នក​ទាំង​ពីរ។ បើ​មាន​ចំណុច​ទាំង​នេះ​អស់​ហើយ​ អ

ក្រោយ​អាយុ​២៥ ​បើ​មិន​បាន​រៀប​ការ​នឹង​បុរស​ប្រភេទ​នេះ​ ស្រី​ៗ​សុខ​ចិត្ត​នៅ​លីវ

Image
មុន​២៥​ឆ្នាំ នាង​អាច​ស្រលាញ់​បុរស​ម្នាក់​ដែល​សង្ហា និង​ថ្នាក់​ថ្នម​នាង។ តែ​ក្រោយ​២៥​ឆ្នាំ បុរស​នោះ​ត្រូវ​តែ “បាន​ការ” មាន​ន័យ​ថា បុរស​នោះ​ត្រូវ​មាន​អ្វី​សមរម្យ​ដើម្បី​ធ្វើ​ឲ្យ​នាង​ស្ងប់​ចិត្ត នៅ​ពេល​ប្រគល់​ជីវិត​របស់​ខ្លួន​ទៅ​ឲ្យ​គេ។ បុរស​ណា​ដែល​រៀបការ​ជាមួយ​ប្រពន្ធ​នៅ​ពេល​ដែល​នាង​មាន​អាយុ​ក្រោម​២៥​ឆ្នាំ​ពិត​ជា​សំណាង​ខ្លាំង​ណាស់ ព្រោះ​នាង​មិន​ទាន់​ចាស់​គំនិត និង​មាន​ក្រសែ​ភ្នែក​មុត​មើល​សង្គម​នេះ​ច្បាស់​លាស់​គ្រប់​គ្រាន់​ទេ។ ដូច​នេះ​ហើយ​នាង​នៅ​មាន​ភាព​ឆោត ងាយ​ត្រូវ​គេ “បោក”។ តែ​ចំពោះ​នារី​ដែល​មាន​អាយុ​លើស​២៥​ឆ្នាំ​គឺ​ខុស​គ្នា ចង់​រៀបការ​នឹង​នាង​គឺ​ពិបាក​ខ្លាំង​ណាស់។ កុំ​គិត​ថា​នារី​ក្រោយ​អាយុ​នេះ​គឺ​ចាស់ ហើយ​អ្នក​ណា​ចង់​យក​ក៏​បាន ឲ្យ​តែ​មាន​អ្នក​យក​គឺ​ជា​សំណាង​របស់​នាង​នោះ។ នេះ​គ្រាន់​តែ​ជា​ការ​គិត​របស់​នារី​ដែល​ប្រញាប់​ការ​តែ​ប៉ុណ្ណោះ។ ចំពោះ​ស្រី​ៗ​ដែល​ឯករាជ្យ និង​ធ្លាប់​ឆ្លង​កាត់​រឿង​ច្រើន​នោះ វា​ជា​រឿង​មួយ​ផ្សេង​ទៀត។ នាង​នឹង​ចូល​រោង​ការ​នោះ​ឡើយ ប្រសិន​បើ​រក​មិន​ទាន់​ឃើញ​បុរស​ដែល “បាន​ការ”។ មក​ដល់​អាយុ​នេះ ស្ដង់ដា​របស់​នាង​គឺ​ខ្ពស់​ខ្លាំង​ណាស់។ ទោះ​បី​ជា​ប៉ាម៉ាក់​រំអុក មិត្តភ័ក្ដិ​ណ

អាហារ​ ៥ ប្រភេទ​ ស្រីៗ​​អាច​ញ៉ាំ​​បាន​តាម​ចិត្ត​ គ្រប់​ពេល​វលា គ្រប់​ទីកន្លែង

Image
បារម្ភ​ខ្លាច​ខ្លួន​ឯង​ធាត់​ពេល​ដែល​ញ៉ាំ​អាហារ​ច្រើន​មែន​ទេ? មិន​មែន​អាហារ​ទាំង​អស់​សុទ្ធ​តែ​ញ៉ាំ​ទៅ​ឡើង​ទម្ងន់ និង ធាត់​ទាំង​អស់​នោះ​ទេ ចំពោះ​អាហារ​ខាង​ក្រោម​នេះ​ទោះ​បី​ជា​អ្នក​ញ៉ាំ​ច្រើន ក៏​មិន​ជា​បញ្ហា​នោះ​ទេ មែន​តែ​ល្អ​ថែម ៖ ១. ពោត​លីង ៖  ពោត​លីង​​គឺ​ជា​អាហារ​មួយ​ប្រភេទ​ដែល​អ្នក​អាច​ញ៉ាំ​វា​ដោយ​មិន​ចាំបាច់​បារម្ភ​ថា​នឹង​ប៉ះពាល់​ដល់​រាងកាយ​របស់​អ្នក​ទេ។ អាហារសម្រន់​សម្រាប់​ការ​មើល​ “ភាពយន្ត” នេះ​អាច​ឲ្យ​អ្នក​ទទួល​បាន​ដោយ​រីករាយ​ដោយ​មិន​បារម្ភ​ពី​ការ​ឡើង​ទម្ងន់។   ២. ក្រូចថ្លុង ៖  ជួយ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ស្ថិរភាព។ ម្យ៉ាង​ទៀត​ វា​មាន​វីតាមីន​ C ហើយ​ដោយសារ​វា​មាន​សារធាតុ​កាឡូរី​ទាប​ដែល​អាច​ជួយ​ការ​បន្ថយ​ជាតិ​ខ្លាញ់​ជុំវិញ​ចង្កេះ​របស់​អ្នក​ទៀត​ផង។ ៣. ផ្លែ​ក្រូច ៖  គឺ​ជា​ផ្លែឈើ​ដែល​ឆ្ងាញ់​បំផុត ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​វា​មាន​​វីតាមីន C ល្អ​បំផុត​សម្រាប់​ស្បែក​​ និង ជួយ​កាត់បន្ថយ​កូលេស្តេរ៉ុល​ដែល​មាន​នៅ​ក្នុង​ខ្លួន។ ៤. ត្រសក់​ស្រូវ ៖  វា​នឹង​ជួយ​បំពេញ​បន្ថែម​ជាតិ​ស្ករ​ដែល​ខ្វះ​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ដែល​មាន​បណ្ដាល​ឲ្យ​លើស​ជាតិ​ស្ករ ឬ ធាត់​នោះ​ទ។​ វា​​មាន​

៥ យ៉ាង​បញ្ជាក់​ថា​គូស្នេហ៍ចូលចិត្ត​ធ្វើអី sweet sweet ​លើ FB ពេល​បែកគ្នា​​ ឈឺចាប់​រឹតតែ​ខ្លាំង

Image
គូស្នេហ៍ដែល​​មិន​ញញើត​នឹង​បង្ហាញ​​ភាព​ស្និទ្ធស្នាល ឬ​ភាព​ផ្អែមល្ហែម​នៅ​តាម​បណ្ដាញ​សង្គម​យក្ស ពេល​បែក​គ្នា​រឹតតែ​ភាគច្រើន​តែង​ជួប​ភាព​ឈឺចាប់​ខ្លាំង​ដូចគ្នា។ ព្រោះ​ហេតុផល​ទាំង ៥ យ៉ាង​ខាងក្រោម​នេះ   ១.មាន​មិត្តភ័ក្ដិ​សួរនាំ​ច្រើន ៩៩ ភាគរយ​អ្នក​ដែល​តែងតែ​ប្រើ Facebook បញ្ចេញ​អារម្មណ៍ ហើយ​ពេល​បែកគ្នា​គេ​នឹង​បង្ហោះ​ពី​ភាព​សោកសៅ​នៅ​ទី​នោះ។ ដូចនេះ​អ្នក​ស្គាល់​គ្នា​ក៏​នឹង​សួរនាំ​ពី​បញ្ហា និង​ដើមចម​ដែល​បណ្ដាល​ឲ្យ​បែកបាក់​គ្នា​ដែរ នោះ​ហើយ​ដែល​ធ្វើឲ្យ​ពួកគេ​ឈឺចាប់ ព្រោះ​រំលឹក​រឿង​ចាស់​មក​វិញ។ ២.បង្ហោះ​ឌឺដង​គ្នា ប្រសិនបើ​គូ​ណា​មាន​ចិត្ត​ចង់​ឈ្នះ​ចាញ់ ឬ​ចង់​ឌឺដង​ឲ្យ​ភាគី​គ្នា ពួកគេ​នឹង​ព្យាយាម​គាស់កកាយ​រឿង​មិន​ល្អ ដើម្បី​បង្ហោះ​ជា​រូប ឬ status លើ Facebook។ ទង្វើ​ទាំង​នេះ​ហើយ ដែល​ធ្វើឲ្យ​អ្នក​ទាំងពីរ​មាន​ការ​ឈឺចាប់​ទ្វេដង។   ៣.ខ្មាសគេ​ខ្លាំង អ្នក​ដែល​ចូលចិត្ត​ធ្វើ​អ្វី sweet sweet លើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ ព្រោះ​ពេល​ដែល​បែក​គ្នាfriends នឹង comment បង្អាប់​វិញ​ជា​មិន​ខាន ដែល​មូលហេតុ​នេះ​ហើយ​ធ្វើឲ្យ​ខ្មាស​គេ​សឹង​មិន​តែ​បិទ FB ចោល។   ៤.ទទួលរង​សម្ពាធ ពេល​បែកគ្នា​គូ​ណា​ក៏​មាន​សម្ពាធ​ដែរ តែ​គូ​ដែល​ច្