Posts

Showing posts from September, 2017

Woo ពេជ្រ ថៃយប់នេះច្រៀង បទ ជិះសុីក្លូ ពិកជាពិរោះមែន ជួយផ្ញេីសារអោយគាត់ម្នាក់1ផង💚❤️ (​មានវីឌីអូរ)

Image
ក្នុងយប់ថ្ងៃទី ៣០ ខែកញ្ញ ឆ្នាំ២០១៧ ក្នុងការប្រកួតកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia វគ្គ Live Slow សប្ដាហ៍ទី ៤។ កូនក្រុមលោក ព្រាប សុវត្ថិ បានឡើង បកស្រាយបទចម្រៀង “​ជិះស៊ីក្លូ ”។​បានបកស្រាយបទចម្រៀងបានយ៉ាងល្អ និង មានការកោតសរសើរខ្លាំងពីសំណាក់គ្រូបង្វឹក។  

BREAKING NEWS: ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកមិញនេះ ក្នុងជន្មាយុ៩១ឆ្នាំ

Image
(សៀមរាប)៖ ស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមសាច់ញាតិរបស់លោកតា បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិច។   សូមជម្រាបថា​ ស្នាដៃចំបងៗរបស់លោក វណ្ណ មូលីវណ្ណ រួមមាន​​៖ សាល​សន្និសីទចតុមុខ, វិមានឯករាជ្យ, ពហុកីឡដ្ឋានជាតិអូឡាំពិក, សំណង់ «​ផ្ទះ១០០» ដែលត្រូវ​បាន​សាង​សង់​ សម្រាប់​បុគ្គលិក​ធនាគារ​ជាតិកម្ពុជា ​ស្នាក់នៅ​ (១៩៦៥-១៩៦៧), វិមានរដ្ឋចំការ​មន, សាល​មហោស្រព​ជាតិសុរាម្រឹត​, អនុវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​ និងវិទ្យាស្ថាន​ភាសា​បរទេស។ លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករនាំមុខគេ និងបង្កើតស្នាដៃជាច្រើននៅក្នុងចលនាស្ថាបត្យកម្មខ្មែរថ្មីរបស់ប្រទេសកម្ពុជា។ លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងខេត្តកំពត នៅឆ្នាំ១៩២៦។ ក្នុងឆ្នាំ១៩៤៦ គាត់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។ លោក ម៉ូលីវណ្ណ បានសិក្សាផ្នែកស្ថាបត្យកម្មរួមជាមួយផ្នែកសិល្បៈផ្សេងទៀតនៅសាលាវិចិត្រសិល្បៈ និងបាន

ស្រីស្អាតម្នាក់ផុសថា៖ អ្នកខ្លះថាខ្ញុំឫកណាស់ តាំងខ្លួនជាតារាល្បី គេChat,CommentមិនReplyទេ ដោយសារតែនាង……

Image
ស្រីស្អាតម្នាក់ផុសបកស្រាយទៅហ្នឹងអ្នកដែលរិះគន់ខ្លួនថា ជាមនុស្សស្រីឫក គ្រាន់តែពេលបានល្បីភ្លាមក្លាយជាតារា គេChat គេCommentទៅអត់ចង់ឆ្លើយតបគេវិញសោះ តែតាមពិតនាងបកស្រាយថា ដោយសារតែនាងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការលេងរបស់ទាំងនោះ ព្រោះត្រូវការចំណាយពេលលើការសិក្សា   Okay...អ្នកខ្លះថាខ្ញុំរឹកណាស់ ខ្ញុំហ្នឹងបានឡេីងតារាធ្វេីរឹកតាំងខ្លួនឯងជាអ្នកល្បី :)) Okay ខ្ញុំទទួល🙏🏻មែន ខ្ញុំមិនសូវបាន reply ឆាត reply ខមមិនរបស់អ្នកទាំងអស់គ្នាទេ🙂ក៏ព្រោះតែខ្ញុំគ្មានពេលគ្រប់គ្រាន់ដេីម្បីចំណាយទៅលេីរបស់អស់ទាំងហ្នឹង ហេីយណាមួយខ្ញុំចំណាយពេលច្រេីនទៅលេីការសិក្សា❤️ហេីយក៏ reply មិនអស់នោះដែរ🙂គឺច្រេីនណាស់បេីអ្នកទាំងអស់គ្នាជាខ្ញុំ អ្នកទាំងអស់គ្នាហ្នឹងយល់🙂គ្មានអ្នកណាម្នាក់ចង់អោយគេថាខ្លួនរឹកនោះទេ :)) សុំទោសបេីនិយាយទៅប៉ះពាល់អារម្មណ៍អ្នកទាំងអស់គ្នា❤️🙏🏻ហេីយក៏អរគុណដល់អ្នកដែលគាំទ្រ ស្រលាញ់ ចូលចិត្ត ខ្ញុំដែរ☺️💕😘 #Share_for_hater❤️🙂

តើអ្នកដឹងអ្វីខ្លះពី IT? 🎈 (⚠️ Spoiler Alert និង ហាមអានបើអ្នកក្រោមអាយុ១៨ឆ្នាំ)🔞​!

Image
ទស្សនាកុននេះអ្នកនឹងអណ្តែតដូចប៉េតប៉ោង!  🤡 #IT អានថា អ៊ីត (តិចច្រឡំអាយធី) សរសេរដោយអធិរាជប្រលោមលោកតក់ស្លុតលោក Stephen King ហើយវា ជាភាពយន្តដែលពិភពលោកហាមផ្តាច់ ក្មេងមិនអោយចូលមើលឡើយ  🤡 ជាភាពយន្តដែលបំបែកឯកទ្ទកម្ម Trailer មានអ្នក VIEWS ច្រើនជាងគេ ដល់ទៅ ១៩៧ លាន Views ក្នុងពេល ២៤ម៉ោង (វ៉ាផ្តាច់ The Fate of Furious or Fast8 ដែលមានចំនួន ១៣៩លានviews)  🤡ភាពយន្តថ្លែងពីការបាត់ក្មេងម្តងម្នាក់ៗ នាភូមិដ៏ស្ងប់សុខ១ ដោយសារបិសាច Clown មានឈ្មោះថា #Pennywise ដែលចូលចិត្តប្រម៉ាញ់ក្មេងៗតាមរយៈល្បិចបញ្ឆោតផ្សេងៗគ្នាដើម្បីយកក្មេងមកពិសារ។ ក្មេង១ក្រុមផ្តុំគ្នាជាកម្លាំង (Loser Team) ស្វែងរកទីតាំងបីសាចនោះ រួមគ្នារកវិធីកំចាត់ម្នាក់ម៉ាដៃម្នាក់ម៉ាជើងដើម្បីសង្គ្រោះក្មេងៗក្នុងក្រុង តែធាតុពិត គឺlវាកាចសាហាវ និង គួរអោយខ្លាចជាងអ្វីដែលអ្នកនឹកស្មានដល់។   🏹ប្រវែងរឿង ២ម៉ោង ១៥នាទី ផលិតហើយម្តងតាំងពីឆ្នាំ ១៩៩០ មិនមែនថតនៅអាមេរិចឡើយ តែទីតាំងថតគឺនៅប្រទេសកាណាដា និង អង់គ្លេស ការចំនាយពេលក្នុងការរៀបចំថត (Development) ដល់ទៅ ៧ឆ្នាំ! 🎈🎈🎈🎈🎈 វិភាគកុន៖🎈🎈🎈🎈🎈 ឈ្មោះ IT មិនមែនតួ #ក្អ៊ីត តារាសម្តែងក្រុមពូពាក់មីទេ តែឈ្មោះនេះដក

ក្រោយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, នៅពេលនេះអភិបាលខេត្តកំពត និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅដល់ខ្លោងទ្វាររមណីយដ្ឋានឋានសួគ៌បូកគោហើយ ដើម្បីដកស្លាកឈ្មោះ ដែលមិនត្រឹមត្រូវចេញ

Image
ក្រោយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, នៅពេលនេះអភិបាលខេត្តកំពត និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅដល់ខ្លោងទ្វាររមណីយដ្ឋានឋានសួគ៌បូកគោហើយ ដើម្បីដកស្លាកឈ្មោះ ដែលមិនត្រឹមត្រូវចេញ (ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត៩៖០០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានទៅដល់ ទីតាំងខ្លោងទ្វារនៃ រមនីយដ្ឋានឋានសួគ៌បូកគោ នៅខេត្តកំពត ដើម្បីដកស្លាកឈ្មោះថ្មី ដែលក្រុមហ៊ុនសុខាផ្លាស់ប្តូរ ដោយគ្មានការអនុញ្ញាត ហើយធ្វើឱ្យបាត់អត្តសញ្ញាណដើមរបស់ប្រវត្តិសាស្រ្ត។ការចុះទៅធ្វើប្រតិបត្តិការដកស្លាកឈ្មោះថ្មីរបស់ រមណីយដ្ឋានឋានសួគ៌បូកគោនេះ បានធ្វើឡើងបន្ទាប់ពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបង្គាប់ឱ្យអភិបាលខេត្តកំពត ទៅដកស្លាកថ្មីរបស់រមនីយ៍ដ្ឋាន ឋានសួគ៌បូកគោ ដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» នោះជាបន្ទាន់ ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប

អនិច្ចា! រឿង​ខ្មែរ​ដែល Angelina Jolie ថត​អស់​រាប់​លាន​ដុល្លារ បែរ​គ្មាន​អ្នក​មើល ហើយ​លួច live ទៀត !!!

Image
ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ហើយ​ថា ខ្សែ​ភាព​យន្ត​និយាយ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” ឬ ‘First They Killed My Father’ ត្រូវ​បាន​កំពូល​តារា​សម្ដែង​លំដាប់​ពិភពលោក Angelina Jolie ចំណាយ​លុយ​រាប់​លាន​ដុល្លារ និង​ពេល​វេលា​ដ៏​មាន​តម្លៃ​ជា​ច្រើន ផលិត​ចេញ​មក ដើម្បី​ចែក​ចាយ​ទៅ​កាន់​ពិភពលោក។ ប៉ុន្តែ គួរ​អនិច្ចា ពេល​ចាក់​បញ្ចាំង​តាម​រោង​ភាព​យន្ត​នៅ​ភ្នំពេញ បែរ​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ ហើយ​មាន​អ្នក​ឆ្លៀត​ឱកាស​មួយ​ចំនួន លួច​យក​ទៅ live ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម ដោយ​មិន​គិត​ពី​ការ​ខិត​ខំ​របស់​ម្ចាស់​ស្នាដៃ​ឡើយ។  នៅ​ថ្ងៃ​នេះ  លើ​បណ្ដាញ​សង្គម មាន​ទំព័រ Facebook នានា បាន​យក​រឿង ‘First They Killed My Father’ មក live យ៉ាង​ព្រោង​ព្រាត ដោយ​គ្មាន​អាសូរ​ម្ចាស់​ស្នាដៃ ដែល​ទើប​ចូលរួម​ពិធី​សម្ពោធ​រឿង​ជា​ផ្លូវ​ការ​កាល​ពី​ម្សិលមិញ នៅ​សហរដ្ឋ​អាមេរិក និង​ដាក់​បញ្ចូល​ទៅ​ក្នុង​វិបសាយ​ភាពយន្ត Online ដ៏ល្បី Netflix នៅ​ឆ្នាំ​២០១៧​នេះ ជា​ប្រវត្តិសាស្ត្រ​ភាព​យន្ត​ដំបូង​គេ​របស់​កម្ពុជា។ ការ​យក​មក live បែប​នេះ មិន​ត្រឹម​តែ​មិន​ផ្ដល់​តម្លៃ​ដល់​ម្ចាស់​ស្នាដៃ​ប៉ុណ្ណោះ​ទេ គឺ​ថែ

កីឡាករ​៧​រូប​ដែល​ Barcelona ទិញ​មិន​បាន​រដូវ​កាល​នេះ

Image
កីឡាករ​៧រូប​ដែល​ Barcelona ទិញ​មិន​បាន​រដូវ​កាល​នេះ រដូវ​កាល​២០១៧-១៨​គឺ​ជា​រដូវ​កាល​មួយ​ដែល​ FC Barcelona មាន​អនុស្សាវរីយ៍​ដ៏​ជូរចត់​លើ​ការ​ដោះដូរ​កីឡាករ​របស់​ខ្លួន។ ​​ ក្រោយ​បាត់បង់​ Neymar ទៅ​លើ​ដៃ​របស់ Paris Saint Germain ក្នុង​តម្លៃ​២២២​លាន​អឺរ៉ូ​យ៉ាង​គួរ​ឲ្យ​សោក​ស្ដាយ​ក្លឹប​យក្ស​របស់​កាតាឡាន់​បាន​ដាក់​សំណើ​យ៉ាង​ប្រញាប់ប្រញាល់​ដើម្បី​សុំ​ទិញ​តារា​ឆ្នើម​ជា​ច្រើន​ពី​ក្លឹប​ធំ​នានា​នៅ​អឺរ៉ុប​ប៉ុន្តែ​បាន​ត្រឹម​ទទួល​លទ្ធផល​ខកចិត្ត​ប៉ុណ្ណោះ។​ ខាង​ក្រោម​នេះ​គឺ​ជា​កីឡាករ​កំពូល​ៗ​ចំនួន​៧​រូប​ដែល​ FC Barcelona ចំណាយ​ពេល​តាម​ទិញ​តែ​មិន​បាន​សម្រេច៖  ១​ Marco verratti (ក្លឹប Paris Saint Germain)   ២. Paulo Dybala (ក្លឹប Juventus)   ៣ Thomas Lemar (ក្លឹប Monaco)   ៤ Dani Ceballos (Real Betis)   ៥ Angel Di Maria (ក្លឹប Paris Saint Germain)   ៦ Hector Bellerin (ក្លឹប Arsenal )   ៧ Philippe Coutinho (ក្លឹប Liverpool)  

ហាហាហា​ បង Peypey Dy​ យាយចាក់ដោតបេះដូង Sreynin Kong ខ្លាំងណាស់​ Watch Video

Image
មើល video ​ហើយនាក់នឹងដឹងថា បង Peypey Dy និយាយអ្វីខ្លះទៅកាន់លើកញ្ញា Tynin