បណ្ដុំរូបភាពរបស់ក្រុមនារីៗ​​​នឹង បុរស ដែលជាទំពាំងស្លុយរបស់ខ្មែរ

បច្ចុប្បន្នបណ្ដុំយុវវ័យមួយចំនួនកំពុងបំពុលសង្គមដែលធ្លាប់តែស្រស់បំព្រងឲ្យទៅជាអស់តម្លៃ មានទាំងថ្នាំញៀន ក្មេងទំនើង អំពើឆក់ប្លន់ រំលោភសម្លាប់ …។ល យើងសង្កេតឃើញថាជាពិសេសគឺយុវតីតែម្ដង ការស្លៀកពាក់ ការតុបតែងខ្លួនរបស់ពួកគាត់ សិុចស៊ីមិនចំជាសិុចស៊ី សុភាពមិនចំជាសុភាព តុបតែងជារបៀបមួយដែលសង្គមសព្វថ្ងៃហៅថា បែកស្លុយ ។ ក្រុមយុវតីទាំងនោះហាក់ដូចជាមិនបានឲ្យតម្លៃលើខ្លួនឯងដែលជាស្រ្ដីភេទសោះឡើយ ។ ពីបុរាណស្រ្ដីខ្មែរត្រូវបានគេផ្ដល់តម្លៃបំផុត ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រ្ដីមិនត្រូវបានគេផ្ដល់តម្លៃប៉ុន្មានទេ សព្វថ្ងៃក្រុមយុវតីមួយចំនួនកំពុងតែភ្លឺតភ្លើនជាមួយការសប្បាយ ស្លៀកពាក់លេចលើខើចក្រោម បញ្ចេញគល់សុដន បញ្ចេញគល់ភ្លៅ ទាំងខ្លះមានអាយុមិនទាន់18ផង ។ ខាងពត៌មានយើងចង់ក្រើនរំលឹកទៅដល់យុវតីដែលកំពុងតែស្លៀកពាក់បែបបែកស្លុយគួរគិត ពិចារណាឡើងវិញដើម្បីខ្លួនឯង ក៏ដូចជាដើម្បីលើកតម្កើងតម្លៃដ៏ផូផង់របស់ស្រ្ដីខ្មែរឡើើងវិញ ៕ ខាងពត៌មានយើងសុំអភ័យទោសប្រសិនបើយើងសរសេរអ្វីដែលមិនគប្បី ។

  សូមជួយធ្វើការកែតម្រូវដើម្បីស្ថាបនា អគុណ !!






































Comments

Popular posts from this blog

BREAKING NEWS: ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកមិញនេះ ក្នុងជន្មាយុ៩១ឆ្នាំ