តើអ្នកដឹងអ្វីខ្លះពី IT? 🎈 (⚠️ Spoiler Alert និង ហាមអានបើអ្នកក្រោមអាយុ១៨ឆ្នាំ)🔞​!


ទស្សនាកុននេះអ្នកនឹងអណ្តែតដូចប៉េតប៉ោង!

 🤡 #IT អានថា អ៊ីត (តិចច្រឡំអាយធី) សរសេរដោយអធិរាជប្រលោមលោកតក់ស្លុតលោក Stephen King ហើយវា ជាភាពយន្តដែលពិភពលោកហាមផ្តាច់ ក្មេងមិនអោយចូលមើលឡើយ

 🤡 ជាភាពយន្តដែលបំបែកឯកទ្ទកម្ម Trailer មានអ្នក VIEWS ច្រើនជាងគេ ដល់ទៅ ១៩៧ លាន Views ក្នុងពេល ២៤ម៉ោង (វ៉ាផ្តាច់ The Fate of Furious or Fast8 ដែលមានចំនួន ១៣៩លានviews)

 🤡ភាពយន្តថ្លែងពីការបាត់ក្មេងម្តងម្នាក់ៗ នាភូមិដ៏ស្ងប់សុខ១ ដោយសារបិសាច Clown មានឈ្មោះថា #Pennywise ដែលចូលចិត្តប្រម៉ាញ់ក្មេងៗតាមរយៈល្បិចបញ្ឆោតផ្សេងៗគ្នាដើម្បីយកក្មេងមកពិសារ។ ក្មេង១ក្រុមផ្តុំគ្នាជាកម្លាំង (Loser Team) ស្វែងរកទីតាំងបីសាចនោះ រួមគ្នារកវិធីកំចាត់ម្នាក់ម៉ាដៃម្នាក់ម៉ាជើងដើម្បីសង្គ្រោះក្មេងៗក្នុងក្រុង តែធាតុពិត គឺlវាកាចសាហាវ និង គួរអោយខ្លាចជាងអ្វីដែលអ្នកនឹកស្មានដល់។

 

🏹ប្រវែងរឿង ២ម៉ោង ១៥នាទី ផលិតហើយម្តងតាំងពីឆ្នាំ ១៩៩០ មិនមែនថតនៅអាមេរិចឡើយ តែទីតាំងថតគឺនៅប្រទេសកាណាដា និង អង់គ្លេស ការចំនាយពេលក្នុងការរៀបចំថត (Development) ដល់ទៅ ៧ឆ្នាំ! 🎈🎈🎈🎈🎈 វិភាគកុន៖🎈🎈🎈🎈🎈 ឈ្មោះ IT មិនមែនតួ #ក្អ៊ីត តារាសម្តែងក្រុមពូពាក់មីទេ តែឈ្មោះនេះដកស្រង់ចេញពី #គម្ពីរសាសនាបុរាណ ដែលប្រែថា 🎇ពន្លឺនៃសេចក្តីស្លាប់។🎇 រូបមនុស្សត្លុកដែលអ្នកឃើញក្នុងភាពយន្តមិនមែនជា IT ពិតនោះទេ តែគឺជារូបបញ្ឆោត !
 Why Clown? ម៉េចមិនប្រែជាអ៊ូខុងអីវិញទៅ? ព្រោះមានតែ Clown ឬមនុស្សត្លុកនេះទេដែលក្មេងៗចូលចិត្ត ហើយអាចចូលជិតក្មេងៗបាន! ដែលជា១ក្នុងចំនោម១០០០លានរូបនៃការប្រែក្រឡានៃពន្លឺ (មិនខុសពីពន្លឺដែលកសិករទាក់ទាញចង្រិត ត្រី..) ហើយចំនីរបស់ IT ចំតែម្តងគឺជា #កូនក្មេង ដែលយើងចំនាំឃើញនៅទីសាធារណៈពេលយើងនាំប្អូន ឬកូនដើរលេង ក្មេងៗរមែងត្រូវបានទាក់ទាញដោយ #ប៉េងប៉ោង! 🎈 ដូចច្នេះ IT ប្រៀបបាននឹងមច្ចុរាជពិសាក្មេង ហើយ បើសួរថា Why #ប៉េងប៉ោង? នុយបញ្ឆោតរបស់វាគឺ ប៉េងប៉ោងនេះហើយ។

 🤡ពាក្យថា វា ជាន័យសម្តៅលើ "វត្ថុ" ផ្ទុយទៅវិញ វត្ថុ១ចំនួនមិនត្រូវបានប្រជាជនបស្ចិមប្រទេសហៅ IT នោះឡើយ! បើកក្បាលសាច់រឿង #ទូកក្រដាស ដែលGeorgie បត់មុនបណ្តែតទឹក Bill ប្រាប់អោយហៅវា ថា She ដែលពិភពលោកហៅទូកថា #SHE ដោយសារទូកវាបានទ្រទ្រង់ជីវិតមនុស្ស (កាណូត កប៉ាល់ នាវា សាឡាង.. ក៏បស្ចឹមប្រទេសតម្រូវអោយហៅ She ដែរ ព្រោះតាមព្រះគម្ពីរ ទូកគឺជាព្រះសង្គ្រោះ ) តែ IT គឺជាន័យផ្ទុយ! ជាភាវៈមានរូបរាងដូចមនុស្សតែសណ្តានជាពេជ្ឈឃាត ទ្រទ្រង់ជីវិតដោយស៊ីសាច់ដែលមានភាពភ័យខ្លាចតិចៗជាអាហារ! វានឹងយកក្មេងៗទាំងនោះទៅរក្សាទុកដោយពន្លឺរបស់វា ប្រៀបបាននឹង ទូទឹកកក រក្សាទុកស៊ីរយៈពេល 27ឆ្នាំ ហើយជាហេតុដែលវាតែងនិយាយថា៖ You'll float too! 

🤡ចំណងជើង #IT មានន័យជាបិសាច អំពើបាបកម្ម ហើយក៏មាននៅមានន័យ១ទៀត នោះជារឿងសម្ងាត់ដែលគេចំនាំនិយាយនៅពេលរឿងនោះបែកធ្លាយថា This is IT! 

🤡មានរឿងមិនគួរអោយនឹកស្មាននៃការកើតមានឡើងដោយសារលេខ ២៧.. តោះសាកគិតមើលកុននេះលេង! ✔️លើកទី១ ឆ្នាំ ១៩៩០ ពេលនេះឆ្នាំ ២០១៧ គឺ ២៧ឆ្នាំ ✔️Pennywise តែងឡើងមកបញ្ឆោតកូនក្មេងស៊ីរៀងរាល់ ២៧ឆ្នាំម្តង ✔️ហើយតួជនជាតិស៊ុយអែតដែលសម្តែងនេះផ្ទាល់កើតឆ្នាំ ១៩៩០ គឺ រឿងនេះសម្ភោធគេអាយុ ២៧ឆ្នាំ ✔️ដែលកាន់តែគួរអោយខ្លាចរឿង IT សារីឆ្នាំ ១៩៩០ តួសម្តែង Bill ស្លាប់នៅអាយុ ២៧ឆ្នាំ ✔️រឿងនេះចាក់បញ្ចាំងលើកទី១នៅប្រទេសអង់គ្លេស (ប្រទេសកំនើតនៃសាច់រឿង និង ការថត) នៅថ្ងៃ ៩ ខែសីហា ឆ្នាំ ២០១៧ > 9/8/2017 > 9+8+2+0+1+7 = គឺស្មើនឹង 27 😊

 🤡អ្នកនិពន្ធ បានបន្ថែមរសជាតិនៃសាច់រឿង បញ្ចូលអត្ថន័យនៃសាច់រឿង Stand By Me និង ប្រវត្ថិបន្ថែមនៃ Pennywise ដែលកាន់តែធ្វើអោយពិភពលោកព្រឺសំបុរ ដែលអាយុកាលនៃអាយុវាដល់ទៅរាប់ពាន់ឆ្នាំមុន

 🤡ឈុតនៃប្រវត្ថិបូជាយញ្ញ IT មួយឈុតត្រូវបានកាត់ចោល ដោយសារវាគួរអោយខ្លាចខ្លាំងពេក ដែលផលិតករ បានប្រាប់ថា ឈុតនេះនឹងដាក់បញ្ចូលនៅពេលរឿងនេះចេញជា DVD ឬក៏អាចនៅ IT: Chapter II

 🤡តួអង្គ Clown សម្តែងដោយតារាដ៏សង្ហារបំផុតរបស់ស៊ុយអែត Bill Skarsgård ថាយប់ណាក៏គេត្រូវយល់សប្តិមិនល្អពីវិញ្ញាណ IT នេះដែរ! តួប្រុសថ្ងៃថតលើកទី១ ដើរចេញពីបន្ទប់តុបតែងជាតួ Pennywise (IT) មិនទាន់នឹងសម្តែងផង ក្មេងតួសម្តែងស្រែករត់ចេញពីតង់ថត ចោលបាយ ចោលកៅអី ព្រោះភ័យពេក..

 

ដល់ពេលចាប់ផ្តើម On Set ថត រាប់ដល់៣ Action តួគ្រាន់តែសើចហក់ចេញពីឡាំង ក្មេងរត់ចែកជើងគ្នាដាច់ជើងចោល លេចអាចម៍លេចនោម ហៅមកថតវិញ លួងរាប់ម៉ោងទម្រាំសម្តែងវិញបាន.. ឈុតជាច្រើនដែលក្មេងៗខ្លាចក្នុងរឿងនេះ សុទ្ធសឹងជាអារម្មណ៍ខ្លាចមែនទែន ដែលអ្នកដឹកនាំរឿងកាត់ដាក់ចូលក្នុងសាច់រឿងព្រោះវាធម្មជាតិ តែ តួប្រុសជាមនុស្សស្រលាញ់ក្មេង អានិតក្មេងៗក្រៃលែង និង មានវិប្បដិសារីជាខ្លាំង ដោយសុំទោសពួកគេម្តងហើយម្តងទៀត ថាគាត់គ្មានចេតនានោះទេ! អនុលោមតាមសៀវភៅ គឺតួអង្គនីមួយៗសុទ្ធតែមានរឿងសម្ងាត់ (IT)៖ > Henry មានឪពុកជាប៉ូលីស ការពិតជាអតីតទាហានជើងទឹកដែលមានបញ្ហាស្មារតី និង ព្យាយាមប្រើអពើហិង្សាលើកូនជាប្រចាំរបស់ដល់ហេនរី មានគំនិតចង់សម្លាប់ប៉ារបស់ខ្លួន > Patrick (ក្មេងជំទង់ដែលកាន់ស្ប្រាយភ្លើងបាញ់ក្នុងលូ) ជាក្មេងស្រលាញ់ភេទដូចគ្នា ប្រលោមស្នេហ៍សម្រេចកាមអោយ Henry នៅពេលដែលពួកគេវង្វេងនៅក្នុងព្រៃតែ២នាក់ (អាកាម៉ាប់នោះក៏វិះត្រូវហេនរីរំលោភដូចគ្នាបើអ្នកវិភាគដល់) រហូតដល់ចុងក្រោយ Henry ត្រូវក្រុម Loser club យកដុំថ្មគប់ (អោយសាឡះ) > តួស្រី Bev ត្រូវមនុស្សក្នុងក្រុងស្អប់ដោយគិតថា នាងអោយដៃប៉ាល្មោភកាមរបស់នាង តែធាតុពិតនាងគ្រាន់តែប៉ាខ្លួនថើបសក់ក៏នាងកាត់ចោលដែរ > Henry និង Pennywise ស្លាប់នៅក្នុងសៀវភៅ វេទនាជាងនៅក្នុងភាពយន្ត! ហេនរី នៅក្នុងសៀវភៅ គឺ ត្រូវក្មេងៗសម្លាប់ទាល់តែពុះក្បាលហែកដូចទុរេន ឬឯ Pennywise ជាបិសាចដែលប្រែរូបទៅតាមភាពខ្លាចរបស់ក្មេង ចុងបញ្ចប់ក្មេងៗរួមគ្នាបញ្ឆោតបិសាចនោះវិញថា ពួកគេខ្លាច #ពីងពាង វាក៏ក្រឡាទៅជាពីងពាង ក្រុមLosers ក៏ចេញមកចាប់ជើងម្នាក់មួយៗ ហែកទាល់តែដាច់ជាកំណាត់ៗ ហើយខាំស៊ីទាល់តែងាប់តៃប៉ិតា

 

🔴ក្រុមក្មេងៗក្រោយពីសម្លាប់បិសាច Pennywise ពួកគេបានដើរតាមក្រោមលូទៅចេញនៅឯច្រកម្ខាងទៀត កន្លែងដែលពួកគេសច្ចារនឹងមកជួយគ្នាម្តងទៀត បើរឿងនេះកើតឡើងនៅ២៧ឆ្នាំទៀត ហើយដើម្បីជាការចងចាំ និង ផ្សារភ្ជាប់ពីកុមារភាពទៅកាន់យុវភាព ក្មេងទាំងអស់ បានរួមភេទជាក្រុម (Oggy Sexual) បន្ទាប់មកទើបអារដៃស្បថ តែ ហាហា ផលិតករសុំកាត់ចោល ហើយអ្នកនិពន្ធងក់ក្បាលតបថា កាត់ក៏កាត់! This is it!


  🏆IT ជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក ជាពិសេសកូនក្មេង ចំពោះ Clown 🤡 (You never look Clown the same way again after reading/watching IT) #តម្លៃបង្កប់ក្នុងភាពយន្តនេះ គឺមានអត្ថន័យធំធេងលើសពីភាពភ័យខ្លាច។ យើងលឺក្មេងៗប្រាប់គ្នា ពីភាពភ័យខ្លាចរបស់ខ្លួន! នរណាស្អប់ ខ្លាចអី របស់ទាំងនោះហើយនឹងក្លាយជា ឃាតករសម្លាប់ពួកគេវិញ។ ព្រោះទស្សនវិទូជឿថា មនុស្សចាប់ផ្តើមថមថយប្រាជ្ញានៅពេលដែលពួកគេប្រឈមនឹងភាពភ័យខ្លាច និង មិនអាចគ្រប់គ្រងវាបាន! វាជម្រុញអោយយើងទាំងអស់គ្នាមានភាពក្លាហាន និង រក្សាជំហរមិនបែកបាក់សាមគ្គី នៅពេលប្រឈមមុខនឹងបញ្ហា។ ជាពិសេសអ្វីដែលអ្នកត្រូវចាំក្នុុងឆាកជីវិតនោះគឺ៖ "មិនត្រូវគេចវេសពីបញ្ហានោះទេ ត្រូវតែហ៊ានតទល់នឹងបញ្ហា ហើយវាគឺជា #ភាពភ័យខ្លាច (Fear 😨)នេះឯង!" វគ្គ២ នៅពេលដែល IT លែងខ្លាចនូវភាពក្លាហាន វាជាពេលដែលយើងនឹងនិយាយពី #ក្តីស្រលាញ់! #អរគុណសម្រាប់ការអានអត្ថបទដ៏វែងអន្លាយ

Comments

Popular posts from this blog

BREAKING NEWS: ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកមិញនេះ ក្នុងជន្មាយុ៩១ឆ្នាំ

បណ្ដុំរូបភាពរបស់ក្រុមនារីៗ​​​នឹង បុរស ដែលជាទំពាំងស្លុយរបស់ខ្មែរ