អនិច្ចា! រឿង​ខ្មែរ​ដែល Angelina Jolie ថត​អស់​រាប់​លាន​ដុល្លារ បែរ​គ្មាន​អ្នក​មើល ហើយ​លួច live ទៀត !!!



ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ហើយ​ថា ខ្សែ​ភាព​យន្ត​និយាយ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” ឬ ‘First They Killed My Father’ ត្រូវ​បាន​កំពូល​តារា​សម្ដែង​លំដាប់​ពិភពលោក Angelina Jolie ចំណាយ​លុយ​រាប់​លាន​ដុល្លារ និង​ពេល​វេលា​ដ៏​មាន​តម្លៃ​ជា​ច្រើន ផលិត​ចេញ​មក ដើម្បី​ចែក​ចាយ​ទៅ​កាន់​ពិភពលោក។ ប៉ុន្តែ គួរ​អនិច្ចា ពេល​ចាក់​បញ្ចាំង​តាម​រោង​ភាព​យន្ត​នៅ​ភ្នំពេញ បែរ​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ ហើយ​មាន​អ្នក​ឆ្លៀត​ឱកាស​មួយ​ចំនួន លួច​យក​ទៅ live ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម ដោយ​មិន​គិត​ពី​ការ​ខិត​ខំ​របស់​ម្ចាស់​ស្នាដៃ​ឡើយ។


 នៅ​ថ្ងៃ​នេះ

 លើ​បណ្ដាញ​សង្គម មាន​ទំព័រ Facebook នានា បាន​យក​រឿង ‘First They Killed My Father’ មក live យ៉ាង​ព្រោង​ព្រាត ដោយ​គ្មាន​អាសូរ​ម្ចាស់​ស្នាដៃ ដែល​ទើប​ចូលរួម​ពិធី​សម្ពោធ​រឿង​ជា​ផ្លូវ​ការ​កាល​ពី​ម្សិលមិញ នៅ​សហរដ្ឋ​អាមេរិក និង​ដាក់​បញ្ចូល​ទៅ​ក្នុង​វិបសាយ​ភាពយន្ត Online ដ៏ល្បី Netflix នៅ​ឆ្នាំ​២០១៧​នេះ ជា​ប្រវត្តិសាស្ត្រ​ភាព​យន្ត​ដំបូង​គេ​របស់​កម្ពុជា។ ការ​យក​មក live បែប​នេះ មិន​ត្រឹម​តែ​មិន​ផ្ដល់​តម្លៃ​ដល់​ម្ចាស់​ស្នាដៃ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ព្រោះ​ជន​បរទេស​ដែល​រង់ចាំ​ទស្សនា​លើ​វិបសាយ​ពិភពលោក​ដោយ​ស្រប​ច្បាប់ បែរ​មក​ឃើញ​រឿង​នេះ​លើ​បណ្ដាញ​សង្គម​យ៉ាង​អនាធិបតេយ្យ។ ម្យ៉ាង​វិញ​ទៀត វា​ក៏​ធ្វើ​ឲ្យ​អ្នក​ប្រឹង​ផលិត គឺ​អ្នក​នាង Angelina Jolie ខក​ចិត្ត​ខ្លាំង​ផង​ដែរ ព្រោះ​អ្វី​ដែល​ខំ​ធ្វើ បែរ​ចែក​ចាយ​ដោយ​គ្មាន​តម្លៃ។ ក្រឡេក​ទៅ​តាម​រោង​ភាព​យន្ត​នានា ក្រោយ​ដាក់​បញ្ចាំង​ប៉ុន្មាន​ថ្ងៃ​មក ឃើញ​ថា​គ្មាន​សន្ទុះ​អ្នក​គាំទ្រ​ដូច​រឿង​ថៃ ឬ​រឿង​បែប​យុវវ័យ​នានា​ឡើយ។ កៅអី​អ្នក​ទស្សនា​នៅ​ទំនេរ​ច្រើន បង្ហាញ​ពី​កំសោយ​នៃ​ការ​គាំទ្រ​ប្រវត្តិសាស្ត្រ និង​ស្នាដៃ​ដែល​បរទេស ខំ​មក​ផលិត ចែក​ផ្សាយ​បង្ហាញ​ទៅ​កាន់​ពិភពលោក។ ពិត​ណាស់ ការ​ចំណាយ​របស់​អ្នកនាង Angelina Jolie គឹ​មិន​ចង់​បាន​ផល​ចំណេញ​ពី​ប្រជាជន​កម្ពុជា​ឡើយ ប៉ុន្តែ​ប្រជាជន​កម្ពុជា​ផ្ទាល់​គួរ​គាំទ្រ​ស្នាដៃ​ដែល​ខំ​ផលិត​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះ។

 

ភាពយន្ត “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” ឬ ‘First They Killed My Father’ និយាយ​ពី​ការ​ចង​ចាំ​របស់​ក្មេង​ស្រី​ម្នាក់​កាល​ពី​អតីត​កាល​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ហើយ​បច្ចុប្បន្ន​ជា​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​អាមេរិក។ អ្នក​ស្រី​ជា​អ្នក​និពន្ធ​នៃ​រឿង​នេះ​ផ្ទាល់​តែ​ម្ដង ឈ្មោះ​ថា លឿង អ៊ឹង។ រឿង​នេះត្រូវ​បាន​ប្រកាស​ថត​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ ដោយ​ក្នុង​នោះ​បាន​ជ្រើស​រើស​យក​ខេត្ត​បាត់ដំបង​ជា​ទី​តាំង​ថត​ច្រើន​បំផុត ដោយ​អ្នក​ចូល​រួម​សម្ដែង​ទទួល​បាន​តម្លៃ​ខ្លួន​យ៉ាង​ក្រាស់​ក្រែល៕

 
Hollywood star Angelina Jolie (3rd L) and her children including Maddox Jolie-Pitt (C) gesture to media in front of the royal residence for a meeting with Cambodian King Norodom Sihamoni in Siem Reap on February 18, 2017.
Angelina Jolie will unveil her new film on the horrors of the Khmer Rouge era on February 18 at the ancient Angkor Wat temple complex in Cambodia, a country the star shares a deep affinity with through her adopted son Maddox. / AFP / TANG CHHIN SOTHY (Photo credit should read TANG CHHIN SOTHY/AFP/Getty Images)

Comments

Popular posts from this blog

BREAKING NEWS: ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកមិញនេះ ក្នុងជន្មាយុ៩១ឆ្នាំ

បណ្ដុំរូបភាពរបស់ក្រុមនារីៗ​​​នឹង បុរស ដែលជាទំពាំងស្លុយរបស់ខ្មែរ