៣ប្រកួតនៅស៊ីហ្គេម រងការសង្ស័យថាមានការកំណត់គ្រាប់បាល់ទុកមុន
សារព័ត៌មាន The Straits Times បានចុះផ្សាយថា ការប្រកួតបាល់ទាត់ ៣ប្រកួតនៅស៊ីហ្គេមលើកទី២៩ ប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗកន្លងទៅ មានការកំណត់លទ្ធផលទុកមុន។
៣ប្រកួតនោះ រួមមាន៖ U22 ម៉ាឡេស៊ី vs U22 ឡាវ, U22 វៀតណាម vs U22 កម្ពុជា និង U22 ថៃ vs U22 កម្ពុជា។ អ្នកវិភាគនៃក្រុមហ៊ុនភ្នាល់បាល់ចំនួន ៣ បានប្រាប់សារព័ត៌មានរបស់សិង្ហបុរីខាងលើថា ក្រុមហ៊ុនភ្នាល់មួយចំនួនបានដឹងលទ្ធផលជាមុន ជាពិសេសគឺការភ្នាល់ដែលកើតឡើងអំឡុងការប្រកួត។
អ្នកវិភាគហាងឆេងភ្នាល់បាល់ជនជាតិអ៊ីតាលី ឈ្មោះ Ivo Romano បាននិយាយថា លោកបានកត់សម្គាល់ការប្រកួតរវាងម៉ាឡេស៊ី និងឡាវ ដែលម៉ាឡេស៊ី ស៊ុតចុងម៉ោងមួយគ្រាប់ យកឈ្នះឡាវ ៣-១។ លោកថា អំឡុងការប្រកួត មានការភ្នាល់ថា ម៉ាឡេស៊ី នឹងស៊ុតចូលចុងម៉ោង១គ្រាប់ ហើយជាក់ស្ដែងគឺម៉ាឡេស៊ី ស៊ុតចូលក្នុងម៉ោងបន្ថែម។
អ្នកវិភាគម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ ក៏បានយល់ស្របតាមការលើកឡើងនេះដែរ។
ចំណែកការប្រកួតរវាងវៀតណាម និងកម្ពុជា ក៏ទទួលរងការសង្ស័យផងដែរ។ ក្រុមហ៊ុនតាមដានហាងឆេងភ្នាល់មួយចំនួន បានផ្ដល់សញ្ញាប្រាប់សមាជិករបស់ខ្លួនឲ្យប្រុងប្រយ័ត្នចំពោះការប្រកួតនេះ ក្រោយមានហាងឆេងភ្នាល់ថានឹងមានការស៊ុតបញ្ចូលទី៤គ្រាប់ ឬលើសពី៤គ្រាប់ ក្នុងរយៈពេល ២០នាទីនៃការប្រកួត។
លទ្ធផលនៃការប្រកួតនោះ គឺវៀតណាម ឈ្នះកម្ពុជា ៤-១ (គ្រាប់បាល់ទាំង ៥គ្រាប់ កើតឡើងនៅនាទី ៤៥+១, ៧១, ៧៥, ៧៦, ៨៣)។
អ្នកវិភាគបានអះអាងថា ការភ្នាល់ទាំង៣ប្រកួតខាងលើ គឺមានទឹកប្រាក់ចាប់ពីរាប់សែនដុល្លារ ដល់ខ្ទង់លានដុល្លារ។ គិតមកទល់ពេលនេះ គេមិនទាន់ដឹងថា មានការស៊ើបអង្កេតការប្រកួតទាំង៣ខាងលើនៅឡើយទេ។
ក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី ដែលជាអ្នករៀបចំការប្រកួតស៊ីហ្គេម បានប្រាប់ The Straits Times ថា ខ្លួនមិនទាន់ទទួលបានរបាយការណ៍ណាមួយជុំវិញបញ្ហានេះទេ។ គួររំលឹកផងដែរថា កាលពីខែកុម្ភៈកន្លងទៅ សហ័ពន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានដាក់ពិន័យកីឡាករ និងមន្រ្ដី ២២នាក់ (ឡាវ ២០នាក់ និងកម្ពុជា ២នាក់) មិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត ក្រោយរកឃើញថាជាប់ពាក់ព័ន្ធនឹងការកំណត់លទ្ធផលទុកមុន៕

U22 ថៃ ឈ្នះ U22 កម្ពុជា ៣-០ |

ការប្រកួតរវាង U22 វៀតណាម និង U22 កម្ពុជា |
អ្នកវិភាគបានអះអាងថា ការភ្នាល់ទាំង៣ប្រកួតខាងលើ គឺមានទឹកប្រាក់ចាប់ពីរាប់សែនដុល្លារ ដល់ខ្ទង់លានដុល្លារ។ គិតមកទល់ពេលនេះ គេមិនទាន់ដឹងថា មានការស៊ើបអង្កេតការប្រកួតទាំង៣ខាងលើនៅឡើយទេ។
ក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី ដែលជាអ្នករៀបចំការប្រកួតស៊ីហ្គេម បានប្រាប់ The Straits Times ថា ខ្លួនមិនទាន់ទទួលបានរបាយការណ៍ណាមួយជុំវិញបញ្ហានេះទេ។ គួររំលឹកផងដែរថា កាលពីខែកុម្ភៈកន្លងទៅ សហ័ពន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានដាក់ពិន័យកីឡាករ និងមន្រ្ដី ២២នាក់ (ឡាវ ២០នាក់ និងកម្ពុជា ២នាក់) មិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត ក្រោយរកឃើញថាជាប់ពាក់ព័ន្ធនឹងការកំណត់លទ្ធផលទុកមុន៕
Comments
Post a Comment